ពត៌មានបន្ថែម
       ទីតាំង VSC
       រូបថតសកម្មភាព
       រង្វាន់ជ័យលាភី
       អាហារូបករណ៍
       រកការងារធ្វើ
       ដៃគូសហការ
       ភាពជោគជ័យ


VSC ជានរណា?

          VSC បង្កើតឡើងនៅថ្ងៃទី ០៩ ខែ ០៩ ឆ្នាំ ២០០៩ ហើយ បានបណ្តុះបណ្តាល យុវជន ចំនួនជាង ៣០០០ នាក់ ដែលយុវជន ទាំងនោះបច្ចុប្បន្ន ភាគច្រើន ធ្វើការនៅតាម ក្រុមហ៊ុន ធនាគារ អង្គការជាតិ និង អន្តរជាតិ ហើយបានធ្វើការស្ម័គ្រចិត្តនៅក្រៅប្រទេសមួយចំនួន តាមរយៈអង្គការ KYSD ។​
          VSC គឺជាមជ្ឈមណ្ឌលហ្វឹកហាត់ការងារសំរាប់យុវជន។ VSCមានតួនាទីសំខាន់ក្នុងការផ្ដល់បទ ពិសោធន៍ ចំណេះដឹង និងជំនាញដល់យុវជនដែលកំពុងស្វែងរកការងារធ្វើ រឺបទពិសោធន៍ ការងារ ស្ម័គ្រចិត្ដ។ តាមរយៈ VSC យុវជននឹងមានឱកាសអភិវឌ្ឍសមត្ថភាពការងារ មានឱកាស រៀនសូត្រពី ការងារនៅតាមបណ្ដាអង្គការ សហគមន៍ និងបង្កើនសមត្ថភាពទំនាក់ទំនងជាមួយ មជ្ឈដ្ឋានខាង ក្រៅ។ យុវជនដែលបានបណ្ដុះបណ្ដាលពីកម្មវិធី VSC នឹងក្លាយជាតារាដ៏ភ្លឺត្រចះត្រចង់ ហើយក្លាយ ជាអ្នកបំរើសេវាកម្មសង្គមមួយដ៏សំខាន់នៅក្នុងប្រទេស។ VSC មានតួនាទី សំខាន់ក្នុងការគាំទ្រ គោលនយោបាយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស កាត់បន្ថយ ភាពក្រីក្រ ព្រមទាំង ចូលរួមភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ អង្គការក្រៅរដ្ឋាភិបាល ក្នុងការលើកកំពស់ គោលដៅសហស្សវត្ស (Millennium Development Goal) នៅកម្ពុជាអោយមានភាពរីកចំរើន ឆ្ពោះទៅមុខ។


ទស្សនៈវិស័យ

          VSC ចង់បានប្រទេសកម្ពុជាមួយមានការអភិវឌ្ឍន៍ និង សំបូរធនធានមនុស្សប្រកបដោយ គុណភាព សមត្ថភាព សច្ចៈភាព និងចិរភាព ។


គោលដៅ VSC

          VSC លើកស្ទួយអភិបាលកិច្ចល្អ គោលដៅសហស្សវត្សរ៍និងគាំទ្រ កម្មវិធី អភិវឌ្ឍន៍ធនធាន មនុស្សរបស់រដ្ឋាភិបាលកម្ពុជា ។


ទិសដៅ          
  • ផ្សព្វផ្សាយ និងអប់រំដល់យុវជនអោយយល់ដឹង ពីសារៈសំខាន់នៃការងារស្ម័គ្រចិត្ត គោលដៅ សហស្សវត្សរ៍ អភិបាលកិច្ចល្អ និងការទទួលខុសត្រូវសង្គម ។
  • លើកទឹកចិត្តយុវជន ចូលរួមស្ម័គ្រចិត្តយ៉ាងសកម្មក្នុងសង្គមដើម្បីសាមគ្គីភាព សន្តិភាព និងអភិវឌ្ឍជាតិ ។
  • ជំរុញអោយមានការយកចិត្តទុកដាក់ លើយុវជនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិង អង្គការក្រៅរដ្ឋាភិបាល ។



បេសកកម្ម

          ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមអង្គការសង្គមស៊ីវិល និងស្ថាប័នរាជរដ្ឋាភិបាល ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្សអោយបានល្អ ដើម្បីអោយពួកគេក្លាយជាយុវជនល្អអ្នកដឹកនាំ ដ៏ឆ្នើមទៅថ្ងៃអនាគត សំរាប់ប្រទេសកម្ពុជា ។



Cannot view this webpage? Download Khmer Unicode here

អាស័យដ្ឋាន ផ្ទះលេខ ១បេអឺអូ ផ្លូវលេខ ៣៣៨ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ
លេខទូរស័ព្ទទំនាក់ទំនង ០៩២ ៩១៨ ៩២៨​      អ៊ីម៉េល info@vscambodia.org
រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ VSC