ពត៌មានបន្ថែម
       ទីតាំង VSC
       រូបថតសកម្មភាព
       រង្វាន់ជ័យលាភី
       អាហារូបករណ៍
       រកការងារធ្វើ
       ដៃគូសហការ
       ភាពជោគជ័យ

ដំណឹងជ្រើសរើស
រង្វាន់យុវឯកអគ្គរដ្ឋទូតស្ម័គ្រចិត្ដឆ្នាំ២០០៩-២០១០
​​​​​​​​​​​ពីប្រទេសអូស្ត្រាលី
Young Ambassador for Volunteerism Award

          ១.តើអ្វីទៅជារង្វាន់យុវឯកអគ្គរដ្ឋទូតស្ម័គ្រចិត្ដ?
          រង្វាន់យុវឯកអគ្គរដ្ឋទូតស្ម័គ្រចិត្ដផ្ដល់ជាកិត្ដិយសចំពោះការសំរេចបាននូវស្នាដៃស្ម័គ្រចិត្ដ ដើម្បីបំពេញបេសកម្ម បំរើផលប្រយោជន៍រួមសំរាប់សង្គមកម្ពុជា។


          ២.តើអ្នកណាខ្លះដែលអាចទទួលបានរង្វាន់នេះ?
          ជ័យលាភី និងផ្ដល់ចំពោះតែយុវជនកម្ពុជាអាយុក្រោម៣៥ឆ្នាំ ដែលមានការប្ដេជ្ញ្ញាចិត្ដខ្ពស់ និងមានភាពជាអ្នកដឹកនាំដ៏ឆ្នើមក្នុងការលើកកំពស់ការងារស្ម័គ្រចិត្ដនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


          ៣.ភារៈកិច្ចយុវឯកអគ្គរដ្ឋទូតស្ម័គ្រចិត្ដ?
.ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ចូលរួមឧបត្ដម្ភសកម្មភាពសប្បុរសធម៌
.ចូលរួមព្រឹត្ដការណ៍សំខាន់ៗ និងវគ្គបណ្ដុះបណ្ដាលក្នុងនិងក្រៅប្រទេស
.ចូលរួមផ្ដល់យោបល់ទាក់ទងការងារស្ម័គ្រចិត្ដ និងការអភិវឌ្ឍយុវជនកម្ពុជា
.ចូលរួមគាំទ្រសកម្មភាពស្ម័គ្រចិត្ដ ចូលរួមផ្សព្វផ្សាយគោលការណ៍ស្ម័គ្រចិត្ដ
.ចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ដល់អ្នកជំនាន់ក្រោយ


          ៤.តើធ្វើដូចម្ដេច ដើម្បីទទួលបានយុវឯកអគ្គរដ្ឋទូតស្ម័គ្រចិត្ដ?
-យកពាក្យស្នើសុំនៅ VSC និងបំពេញទំរង់ពាក្យស្នើសុំ ជាភាសាខ្មែរ រួចផ្ញើមកកាន់ VSC
-ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈ ០៩២ ៩១៨ ៩២៨


          ៥.តើអ្នកណាជាអ្នកផ្ដល់ជូននូវរង្វាន់យុវឯកអគ្គរដ្ឋទូតស្ម័គ្រចិត្ដ?
          Dr. Rinna Ly (PHD) នៅប្រទេសអូស្ដ្រាលី។ លោកបណ្ឌិត បច្ចុប្បន្នជាអ្នកសំរបសំរួល អង្គការជួយជន ក្រីក្រនៅកម្ពុជាប្រចាំនៅប្រទេសអូស្ដ្រាលី។ លោកបណ្ឌិត បានធ្វើការលះបង់ ស្ម័គ្រចិត្ដរស់នៅជាប្រយោជន៍សំរាប់ អ្នកដ៏ទៃជាពិសេសជនក្រីក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត បានកសាងស្នាដៃជាច្រើនទាក់ទងការ អភិវឌ្ឍសហគមន៍ ដូចជាការសាងសង់ អណ្ដូងទឹក និងការរៃអង្គាសថវិការ ផ្ដល់អាហារូបករណ៍សំរាប់កុមារកំព្រានៅតាមបណ្ដាខេត្ដ។ល។



Cannot view this webpage? Download Khmer Unicode here

អាស័យដ្ឋាន ផ្ទះលេខ ១បេអឺអូ ផ្លូវលេខ ៣៣៨ សង្កាត់ ទួលស្វាយព្រៃ១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ
លេខទូរស័ព្ទទំនាក់ទំនង ០៩២ ៩១៨ ៩២៨​      អ៊ីម៉េល info@vscambodia.org
រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ VSC